×

Simean Nhao's video: Aristotle Biography 3 Khmer RFI

@Aristotle Biography #3 | អារីស្តូត​និងទ្រឹស្តី​វិទ្យាសាស្រ្ត | Khmer RFI
ប្រវត្តិសាស្រ្ត​ពិភពលោក វិទ្យុបារាំងអន្តរជាតិ RFI អារីស្តូត​និងទ្រឹស្តី​វិទ្យាសាស្រ្ត ដោយ សេង ឌីណាចុះផ្សាយ​នៅ​ថ្ងៃ 04/02/2018 នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ “អារីស្តូត” តទៅទៀត ដោយ​សូមលើកឡើង អំពី​គោលគំនិត​សំខាន់ៗ​របស់​លោក ទាក់ទង​នឹង​វិស័យ​ដ៏ថ្មី​ស្រឡាង​មួយ នៅ​ក្នុង​សម័យកាល​របស់​លោក គឺ​ខាង​វិទ្យាសាស្រ្ត។ នៅ​ក្នុង​ការ​សិក្សា​ទៅលើ​វិទ្យាសាស្រ្ត អារីស្តូត​បាន​បង្កើតឡើង​នូវ​វិធីសាស្រ្ត​ដ៏ថ្មីស្រឡាងមួយ ហើយ​ដែល​គេចាត់ទុក​ថា​ជា​ស្នាដៃ​ដ៏ចម្បងមួយ​របស់​អារីស្តូត គឺ​ តក្កវិទ្យា (Logique)។ “មនុស្សគ្រប់រូប​សុទ្ធតែ​ត្រូវ​ស្លាប់។ “សូក្រាត​គឺ​ជា​មនុស្ស។ “ដូច្នេះ សូក្រាត​គឺ​ត្រូវស្លាប់។ ទាក់ទង​នឹង​ផ្នែក​តារាសាស្រ្ត និង​ការ​សិក្សា​ពី​លោកធាតុ (Cosmologie) អារីស្តូត​អះអាង​ថា ផែនដី​មាន​រាង​ជា​ស៊្វែរ ដែល​ផ្ទុយ​ពី​ការ​យល់ឃើញ​​របស់​មនុស្ស​ទូទៅ​នៅពេលនោះ​ដែល​ថា​ផែនដី​មាន​រាង​សំប៉ែត ក៏ប៉ុ​ន្តែ អារីស្តូត​យល់ថា ផែនដី​ គឺ​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ពោលគឺ ផែនដី​ស្ថិត​នៅ​ស្ងៀម​មួយ​កន្លែង ចំណែក​ឯ​ព្រះអាទិត្យ ព្រះចន្ទ ព្រមទាំង​ផ្កាយទាំងអស់​ដែល​នៅលើ​មេឃ​សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី។ ក្រោយ​មក​ ទ្រឹស្តី​អស់ទាំងនេះ​របស់​អារីស្តូត​ត្រូវ​បាន​ច្រានចោល​ដោយ​អ្នក​វិទ្យាសាស្រ្តសម័យទំនើប ដោយ​ចាប់ផ្តើម​ចេញ​ពី​ នីកូឡា កូពែនិក ដែល​លើកឡើង​ថា ភពផែនដី​មិនមែន​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល។ កាលីឡេ​បង្កើត​នូវ​ទ្រឹស្តី​ដែល​លើកឡើង​ថា រា​ល់​វត្ថុ​ទាំងអស់ មិនថា​ធ្ងន់​ឬ​ស្រាល សុទ្ធតែ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា។ ទ្រឹស្តី​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ជាក់ស្តែង នៅលើ​ដី​ព្រះចន្ទ នៅ​ឆ្នាំ១៩៧១។ ចំណែក​ឯ​អ៊ីសាក់​ញូតុន​បាន​បង្កើត​នូវ​ទ្រឹស្តី​ដែល​ព​ន្យល់ថា វត្ថុ​ធ្លាក់​ចុះ​មក​លើ​ដី គឺ​ដោយសារ​តែ​កម្លាំង​ទំនាញ ហើយ​កម្លាំង​ទំនាញ​នេះ​ក៏​មិនមែន​មានតែ​នៅលើ​ផែនដី​នោះដែរ តែ​មាន​នៅ​គ្រប់ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល ដែល​គេហៅ​ថា “កម្លាំងទំនាញសកល”។ Aristotle was an ancient Greek philosopher and scientist born in the city of Stagira, Chalkidice, on the northern periphery of Classical Greece. Wikipedia Born: 384 BC, Stagira Died: 322 BC, Chalcis, Greece Education: Platonic Academy (367 BC–347 BC) Parents: Nicomachus, Phaestis Quotes We are what we repeatedly do. Excellence, then, is not an act, but a habit. The whole is more than the sum of its parts. It is the mark of an educated mind to be able to entertain a thought without accepting it.

88

3
Simean Nhao
Subscribers
46K
Total Post
173
Total Views
1.3M
Avg. Views
25.6K
View Profile
This video was published on 2018-02-04 11:04:55 GMT by @C-MEAN on Youtube. Simean Nhao has total 46K subscribers on Youtube and has a total of 173 video.This video has received 88 Likes which are lower than the average likes that Simean Nhao gets . @C-MEAN receives an average views of 25.6K per video on Youtube.This video has received 3 comments which are lower than the average comments that Simean Nhao gets . Overall the views for this video was lower than the average for the profile.

Other post by @C MEAN