×

Chanvathanak Ney's video: - PRAH REACH TROP MOUNTAIN Places - EP01

@ភ្នំព្រះរាជទ្រព្យ - PRAH REACH TROP MOUNTAIN | Places - EP01
Description ខ្មែរ : ភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងជា បូជនីយដ្ឋានពេញនិយមមួយសម្រាប់ពុទ្ធសាសនិកជន។ ភ្នំព្រះរាជទ្រព្យមានទីតាំងស្ថិតនៅឃុំផ្សារដែក និង​​ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល និងមានចំងាយផ្លូវប្រមាណជា៥១ គីឡូម៉េត្រពីទីរួមខេត្ត។ សាវតារប្រវត្តិសាស្រ្ដបញ្ជាក់ថា ភ្នំព្រះរាជទ្រព្យគឺជា អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦)នៃព្រះបាទជ័យជេដ្ឋាទី២ មានឈ្មោះជារាជធានីថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ។ លុះឆ្នាំ១៨៦៦ ក្រុងឧត្តុង្គមានជ័យត្រូវបានបោះបង់ដោយព្រះបាទនរោត្តម ក្រោយពីទ្រង់សព្វព្រះរាជហឬទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសារជាថ្មី។ រាប់ពីជើង ទៅ ចង្កេះដល់កំពូលភ្នំ ភ្នំព្រះរាជទ្រព្យ ប្រកបដោយបេតិកភណ្ឌជាតិច្រើនសន្ធឹកពិសេសនូវច្រូងភ្នំដ៏ខ្ពស់បានបង្ហាញនូវប្រាង្គទាំងប្រាំនៃចេតិយផុសចេញពីទេសភាពដ៏វែងអន្លាយ។ ភ្នំព្រះរាជទ្រព្យមាននូវគោលដៅទេសចរណ៍ជាច្រើនចំណុចដែលមានការរៀបរាប់ពីដំណើរពីចេតិយ៍ស្ដេចអង្គមួយទៅអង្គមួយទៀតនៃសម័យលង្វែក ឧត្តុង្គ ព្រមទាំងព្រះរាជវង្សានុវង្ស វិហារខ្មែរនានា កន្លែងសក្ការៈបូជានៃអតីតមេទ័ពខ្មែរមានមហិទ្ធិរិទ្ធគឺ តាដំបងដែក ព្រះសក្យមុនីចេតិយ៍កោដ្ឋមាសនៃសិរីរិកធាតុព្រះពុទ្ធ ផ្លូវដំណើរនៅក្រោមសក្យមុនីចេតិយ៍មានតម្កល់បដិមាព្រះពុទ្ធតូចៗចំនួន ១២៥០អង្គដែលជាតំណាងព្រះអរហន្ដព្រះអង្គដែលទ្រង់បំបួសធំជាងគេនៅថ្ងៃដាក់អាយុសង្ខារ។ ចេតិយ៍ដែលត្រូវបានសាងសង់នៅលើកំពូលភ្នំបានក្លាយជានិមិត្តរូបមួយដែលចែងចាំងនៃម្លប់ព្រះពុទ្ធសាសនាប្រដូចនឹងជំនាន់អាណាចក្រខ្មែរនាព្រហ្មញ្ញសាសនាដែលតែងតែកសាងប្រាសាទនៅទីខ្ពស់ដូចជាភ្នំតំណាងឱ្យឋាននៃអាទិទេពផងដែរ។ Follow us on : Facebook https://www.facebook.com/Places-Traveler-1573363742945615/ Instargram My Gear: Gopro Hero 8 Black DJI Osmo Mobile 2 iPhone Xs Thank you for watching Subscribe https://www.youtube.com/channel/UCUxMSrjaeqEGSZ1YptE5ZdQ #ភ្នំព្រះរាជទ្រព្យ

13

4
Chanvathanak Ney
Subscribers
2.3K
Total Post
61
Total Views
210.2K
Avg. Views
3.3K
View Profile
This video was published on 2020-04-14 17:30:13 GMT by @N.V.N on Youtube. Chanvathanak Ney has total 2.3K subscribers on Youtube and has a total of 61 video.This video has received 13 Likes which are lower than the average likes that Chanvathanak Ney gets . @N.V.N receives an average views of 3.3K per video on Youtube.This video has received 4 comments which are higher than the average comments that Chanvathanak Ney gets . Overall the views for this video was lower than the average for the profile.Chanvathanak Ney #ភ្នំព្រះរាជទ្រព្យ #Places #StayHomeStaySafe has been used frequently in this Post.

Other post by @N.V.N